ព័ត៌មានជាតិ

Updateៈ បុរស​ម្នាក់​រាលកៃ​កាំភ្លើង បណ្តាលឲ្យដាច់​ចង្អុលដៃ​នោះជាមន្ត្រីនាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ

​ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃទី​១៥ ខែមិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០និង​៣០​នាទី មាន​ករណី​ផ្ទុះអាវុធ​បណ្តាលមកពី​ការ​រាលដៃ​ធ្វើ​ឲ្យ​រងរបួសដាច់ចង្អុលដៃ នៅ​ចំណុច​ក្នុង​ចំណតរថយន្ត​បុរី​ពិភពថ្មី​សែន​សុខ ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​ឈ្មោះ ផង់ សុផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នគរបាល​(​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ​) ស្នាក់​នៅផ្ទះ​លេខ​៤៤ ផ្លូវលំ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​របួសចង្អុលដៃ​​ខាងឆ្វេង​) ។​

​សម្ភារៈ​បន្សល់ទុកមាន អាវុធខ្លី​០១​ដើម ម៉ាក​K54 លេខ​៥៩០០០២៦៦ និង​​០៧​គ្រាប់ . បណ្ណសំ​គាល់​អាវុធ​០១​ច្បាប់ និង​លិខិត​បេសកកម្ម ០១​ច្បាប់ រក្សាទុក​នៅ​អធិការដ្ឋាន ។​

​តាម​ព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​រៀប​អ​ពា​ហ៍​ពិពាហ៍​កូន នៅ​ចំណុច​ខាងលើ ។ លុះដល់​ម៉ោង​កើតហេតុ ជនរងគ្រោះ​បាន​យកលុយ​ចំណងដៃ​ទុក​ក្នុង​ឡាន​ក្នុង​គោលបំណង​យក​ត្រឡប់ទៅផ្ទះ ហើយ​បាន​ដក​កាំភ្លើង​ពី​ក្នុង​ហោប៉ៅ​ខោ​អា​ម៉េ​បញ្ចូល​គ្រាប់​ទុក​ការពារ​ខ្លួន​ពេល​ត្រឡប់ទៅផ្ទះ ទើប​បណ្តាល​ឲ្យ​រាលកៃ​កាំភ្លើង​ផ្ទុះ​ត្រូវចំ​ម្រាមដៃ​ខាងឆ្វេង​ខ្លួន​ឯងតែម្តង ៕

 

មតិយោបល់