ត្បូងឃ្មុំ: កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០និង៣០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចភូមិ០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ ឃីម ភារៈ ភេទប្រុស អាយុ ២០ឆ្នាំជាតិខ្មែរ
២.ឈ្មោះចាន់ សុភាព ភេទប្រុស អាយុ២៧ឆ្នាំ ជាតិ ខ្មែរ ជនទាំងពីរនាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។
ឆែកឆេរ ដកហូតវត្ថុតាងម្សៅក្រាមពណ៌ស ថ្លាសង្ស័យ ជាថ្នាំញៀនចំនួន ១៣កញ្ចប់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់