ព័ត៌មានជាតិ

យក​ត្រី​ក្រាញ់​ មក​ខាំ​ក្នុង​មាត់ ស្រាប់តែរអិល​ចូល​បំពង់.ក​ ស្លាក់​ប្រកាច់​ស្លាប់មួយរំពេច

ឧ​ត្ត​រ​មានជ័យ: ​កាលពី​រសៀល​ថ្ងៃទី​១៦​ ខែមិនា​ឆ្នាំ​២០១៩ មានករណីបុរសម្នាក់ ​ស្លាក់​ត្រីក្រាញ់ប្រកាច់​ស្លាប់​ភ្លាមៗ ត្រង់​ចំណុច​ទំនប់​តា​អុន​ ស្ថិតនៅ​ខាងជើង​ភូមិ​មនោ​រម្យ​ ឃុំ​គោក​ខ្ពស់​ ស្រុក​បន្ទាយ​អំពិល​ ​។​

ជនរងគ្រោះ​មានឈ្មោះ​ បឿន ​រី​ន ​ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​រស់នៅ​ភូមិ​​ឃុំកើតហេតុ។​

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បាន​ចុះ​ចាប់​ត្រី​ក្នុង​ទំនប់ ហើយ​បាន​យក​ត្រី​ក្រាញ់​ដែល​ខ្លួន​ចាប់​នោះ មក​ខាំ​ក្នុង​មាត់ ស្រាប់តែរអិល​ចូល​បំពង់.ក​ស្លាក់​ប្រកាច់​ស្លាប់​និង​កន្លែង​៕

មតិយោបល់