កំពង់ធំៈ កាលពីវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូ បើកឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសស្រាល០៣នាក់ (ប្រុស០២នាក់)។
សម្ភារខូចខាត៖ ម៉ូតូ ០១គ្រឿង រថយន្ត០១គ្រឿង។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខគ្មាន (បើកឆ្លងកាត់ផ្លូវ) ដោយឈ្មោះ សៀន សុភ័ក្ត ភេទប្រុស អាយុ៣៨ឆ្នាំ (កសិករ) នៅភូមិអូរឈើក្រាំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល (មិនពាក់មួកសុវត្ថិភាព)។
អ្នករួមដំណើរជាមួយចំនួន០៣នាក់៖
១-ឈ្មោះ ជឿន.រីណា ភេទស្រី អាយុ២៨ឆ្នាំ (កសិករ) នៅភូមិវាល ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប របួសស្រាល (មិនពាក់មួកសុវត្ថិភាព)។
២-ឈ្មោះ យ៉ន.ខេរី ភេទប្រុស អាយុ០៥ឆ្នាំ ជាកូនរបស់ឈ្មោះជឿន.រីណា របួសស្រាល (មិនពាក់មួកសុវត្ថិភាព)។
៣- ឈ្មោះ នៅ.ចាន់ថន ភេទស្រី អាយុ៥៦ឆ្នាំ (កសិករ) នៅភូមិឃុំ ជាមួយឈ្មោះ ជឿន រីណា ស្លាប់នៅមន្ទីរពេទ្យបង្អែកស្ទោង (មិនពាក់មួកសុវត្ថិភាព)។ រថយន្តម៉ាក Ford Ranger ពណ៌ស ស្លាកលេខភ្នំពេញ 2BB-2256 (រត់គេចខ្លួន)។
វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ មូលហេតុជាបឋម៖ បង្កឡើងអ្នកបើកបរម៉ូតូបើកបរ ឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់