ភ្នំពេញៈ កាលពីវេលាម៉ោង៣ រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ មានករណីជនជាតិចិនម្នាក់ បានដកកាំភ្លើងខ្លី បាញ់ចំនួន៤គ្រាប់ ក្បែរប៉ុស្តិ៍នគរបាលស្រះចក ផ្អើលម៉ូតូឌុប និងសន្តិសុខរត់ចែកជើងគ្នា ស្ថិតនៅចំណុចមុខធានាគារ (កាណាឌីយ៉ា)តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បានជិះម៉ូតូកង់បីមួយគ្រឿង មកឈប់ក្បែរធនាគារកាណាឌីយ៉ា។ បន្ទាប់បុរសខាងលើ បានដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើចំនួន៤គ្រាប់ បណ្ដាលឲ្យអ្នករត់ម៉ូតូឌុប និងសន្តិសុខ ភ្ញាក់ផ្អើលនាំគ្នារត់ចែកជើងតែម្ដង ហើយអ្វីដែលសំខាន់ទៀតនោះ គឺបាញ់នៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកទៀត។
ករណីនេះដែរ អ្នកដែលបានឃើញហេតុការណ៍ បានសម្តែងការព្រួយបារម្ភ និងសំណូមពរទៅដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយទប់ស្កាត់ និងស្វែងរកជនបង្ក មកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕
មតិយោបល់