ព័ត៌មានជាតិ

រថយន្តសាំយ៉ុង បើកជែងបុកម៉ូតូ បណ្ដាលស្លាប់បុរសម្នាក់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ២រំលងអធ្រាត្រថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៨-៥៩ មុខផ្ទះឈ្មោះ កើ ម៉ាន ស្ថិតក្នុងភូមិអូររូង ឃុំតាជេស ស្រុកកំពង់ត្រឡាច។

រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9086 អ្នកបើកបរឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ នៅភូមិទួលតាឯក ឃុំទួលតាឯក ស្រុកសង្កែរ ខេត្តបាត់ដំបង ធ្វើដំណើរពីជើងទៅត្បូង។ មកដល់ចំណុចខាងលើ បានវ៉ារថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ក៏ជ្រុលចង្កូតបុកនិងម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1H-8143 អ្នកបើកបរឈ្មោះ ហ៊ីង ចន្ដា ភេទ ប្រុស អាយុ ៣៤ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិអូរសណ្ដាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើដំណើរពីត្បូងទៅជើង ក្នុងដំណើរច្រាស់ទិសគ្នា។

មូលហេតុ៖ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ករណីនេះ បណ្ដាលឲ្យស្លាប់បុរសម្នាក់ (អ្នកបើកបរម៉ូតូ) និងខូចម៉ូតូ ០១គ្រឿងធ្ងន់ និងខូចរថយន្ត ០១គ្រឿងស្រាល៕

មតិយោបល់