ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ត្បូងឃ្មុំៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលស្រុក សហការជាមួយនិងនគរបាលប៉ុស្តិ៍ជីរោទី២ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនចំនួន៣កញ្ចប់នៅជាប់នឹងខ្លួន ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ7 ចំណុចភូមិទួលវិហារ ឃុំជីរោទី២។

ជនសង្ស័យខាងលើនេះ មានឈ្មោះ នាង ងន់ហេង ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ។ចំណែកបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ខណៈដែលសមត្ថកិច្ចឃាត់ឲ្យឈប់ ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាម ពណ៌ស សង្ស័យថ្នាំញៀន ចំនួន៣កញ្ចប់ ក្នុងនោះមានកញ្ចប់តូចចំនួន២ និងកញ្ចប់ធំចំនួន១,ឧបករណ៍ប្រើប្រាស់ និងវិចខ្ចប់ មួយចំនួនតូច, ទូរសព្ទដៃ ម៉ាកណូគាចាស់ ១គ្រឿង រួមនិងម៉ូតូមួយគ្រឿងម៉ាក Zoomer-X ១គ្រឿងផងដែរ។

បច្ចប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់