ព័ត៌មានជាតិ

ចោរលួចគោអស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច

ក្រចេះ: ចោរលួយគោរបស់អ្នកភូមិយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកចិត្របុរី ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចភូមិល្អក់ ឃុំថ្មរអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលស្រុកចិត្របុរី ជនសង្ស័យឈ្មោះ មិន ចក់ អាយុ៣៩ឆ្នាំ រស់នៅក្នុងឃុំដា ស្រុកចិត្របុរី។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចរឹបអូសបានគោ៣ក្បាល ប្រគល់ទៅឲ្យម្ចាស់ដើមវិញ។

នគរបាលបានបន្ដថា បន្ទាប់ពីសមត្ថកិច្ចយើង ទទួលបានដំណឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១ ខែមិថុនា នៅចំណុច ភ្នំហ៊ីម ភូមិព្រែកតាអាំ ឃុំបុលាវ ស្រុកចិត្របុរី ខេត្តក្រចេះ មានចោរលួចដឹកគោរបស់អ្នកភូមិ ចេញពីក្រោលអស់ចំនួន៣ ក្បាល ទើបសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីនៃច្បាប់ នៅរសៀលថ្ងៃទី៤ នេះ៕

IMG-20160604-WA0014

IMG-20160604-WA0016

IMG-20160604-WA0017

IMG-20160604-WA0018

មតិយោបល់