ព័ត៌មានអន្តរជាតិ

ទឹកជំនន់វាយប្រហារ នៅឥណ្ឌូណេស៊ី សម្លាប់មនុស្សយ៉ាងតិច ៥០ នាក់

ឥណ្ឌូណេស៊ីៈ ប្រភពពីមន្ត្រីម្នាក់ បាននិយាយនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្សចំនួន ៥០ នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារទឹកជំនន់វាយប្រហារ នៅភាគខាងកើតខេត្ត Papua របស់ឥណ្ឌូណេស៊ី ខណៈដែលក្រុមជួយសង្គ្រោះ កំពុងប្រញាប់ប្រញាល់ ដើម្បីស្វែងរកជនរងគ្រោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩។

ទឹកជំនន់នេះ បានកើតទ្បើងនៅតំបន់ Sentani ក្បែររដ្ឋធានី Jayapura ដោយមានភ្លៀងយ៉ាងធ្លាក់ខ្លាំង រួមទាំងការបាក់ដីជាបន្តបន្ទាប់ កាលពីថ្ងៃសៅរ៍ បណ្ដាលឲ្យមនុស្ស ៥៩ នាក់រងរបួស។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា ផ្ទះជាច្រើន ត្រូវបានបំផ្លាញ ដោយសារទឹកជំនន់នេះ។

ដោយលោកបានបន្ថែមថា «ចំនួនជនរងគ្រោះ និងផលប៉ះពាល់ អាចនឹងកើនឡើង អំទ្បុងពេលក្រុមរុករក និងជួយសង្គ្រោះ កំពុងព្យាយាមស្វែងរកជនរងគ្រោះ នៅតំបន់ដែលរងផលប៉ះពាល់ផ្សេងទៀត៕

មតិយោបល់