បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី នៅភូមិគគីរ ឃុំកោះ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កម្លាំងនគរបាលខេត្តបាត់ដំបង បានសហការជាមួយនគរបាលខេត្តត្បូងឃ្មុំ បានអនុវត្តដីកានាំខ្លួនលេខ១៦ អក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដោយសាលាដំបូងខេត្តបាត់ដំបង ឲ្យចូលខ្លួនឈ្មោះស៊ិន សោម ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវចោទពីបទឆបោក ប្រព្រឹត្តនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង កាលពីខែវិចិ្ឆកា ឆ្នាំ២០១៨ ។
ក្រោយអនុវត្តសម្រេច សមត្ថកិច្ចបានបញ្ជូនជនល្មើសឲ្យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់