តាកែវៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា ។
វរសេនីយ៍ឯក ហ៊ិន សុខខេង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហិង្សាដោយចេតនាបង្កឡើងដោយឈ្មោះ នេត វិបុល ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិបឹង ប្រដាប់ដោយកាំបិតកកុកស្ទាក់កាប់ទៅលើឈ្មោះ ផែន ឌុន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃធាតុ ឃុំលាយបូរ ត្រូវមួយកាំបិតចំដៃឆ្វេងរបួសស្រាល ដោយសារជនដៃដល់ខឹងជនរងគ្រោះលុយថ្លៃទិញមិនសងឲ្យខ្លួន ។
លោកស្នងការរងបន្តថា ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២០ សមត្ថកិច្ច បានឃាត់ខ្លួនឈ្មោះ នេត វិបុល មកសាកសួរកសាងសំណុំរឿងងតាមនីតិវិធី ។
ផែនការងារនគរបាលព្រហ្មទណ្ឌ បានបន្តរៀបចំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងអធិការដ្ឋានស្រុក/ក្រុង ចុះល្បាតតាមដងផ្លូវ និងគោលដៅសំខាន់ៗ ប្រើប្រាស់ភ្នាក់ងារមូលដ្ឋានសម្ងាត់ ក្តាប់សកម្មភាពមុខសញ្ញា ក្នុងភូមិសាស្ត្រ និងមុខសញ្ញាលួចចូលមកពីក្រៅភូមិសាស្ត្រដែលបំរុងធ្វើសកម្មភាពក្នុងភូមិសាស្ត្រកំពុងគ្រប់គ្រង ។ ជាពិសេស ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ បង្ការ និងបង្ក្រាប រាល់ពេលមានបទល្មើសព្រហ្មទណ្ឌដែលកើតឡើងបានទាន់ពេលវេលា ៕
ព័ត៌មានជាតិ
មតិយោបល់