បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ទីតាំងបើកអាជីវកម្មអ៊ិនធើណេតមួយកន្លែង ដែលមានបង្កប់លេងល្បែងស៊ីសង ភ្នាល់តាមប្រព័ន្ធអនឡាញណ៍(Online) ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន៨នាក់ និងវត្ថុតាងមួយចំនួន ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង3និង៣០នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ករណីនេះ កម្លាំងនគរបាលក្រុងបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាមនុស្សចំនួន២នាក់។ ចំនែកមនុស្ស៦នាក់ផ្សេងទៀត រួមទាំងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់