ព័ត៌មានជាតិ

កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ: នៅវេលាម៉ោង៤និង00 នាទីទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្លាំងល្បាត អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។

ជនសង្ស័យមានឈ្មោះ នេន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី និងផាស្អាប់ ។ ចាប់យកវត្ថុតាង៖ ម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1T-4973 ។

បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់