ស្ទឹងត្រែងៈ កាលពីវេលាម៉ោងប្រហែល ០៨ និង ៣០នាទីព្រឹកថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយ បានកើតឡើង ស្ថិតនៅត្រង់ចំណុចជាំរំដេងភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបញ្ឆោះឡាន ត្រៀមចេញដំណើរ ដោយបានធ្វើការទំនាក់ទំនង ទៅម្ចាស់ផ្ទះ ដើម្បីដឹងពីចំណុចកើតហេតុ តែខាងជនរងគ្រោះ ប្រាប់ថា មិនបាច់មកទេឆេះអស់ហើយ។
ម្ចាស់ផ្ទះរងគ្រោះទី១ មានឈ្មោះ រ៉ន គ្រីយ៉ា អាយុ ២៧ឆ្នាំ និងប្រពន្ធឈ្មោះ សា ស្រីស្វះ អាយុ ៣១ឆ្នាំ ផ្ទះសង់ពីឈើ ប្រក់ស័ង្កសី បាំងក្ដារ ក្រាលក្ដារ មានទំហំ ៦×៨ ម៉ែត្រ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ទី២ឈ្មោះ សា រ៉សាត អាយុ ៤២ឆ្នាំ និងប្រពន្ធឈ្មោះ សា គ្រីម៉ាស់ អាយុ ៣៧ឆ្នាំ ផ្ទះសង់ពីឈើ ប្រក់ស័ង្កសី បាំងក្ដារ ក្រាលក្ដារ មានទំហំ ៦×៨ ម៉ែត្រ មានទីលំនៅស្ថាន ភូមិ ឃុំ កើតហេតុខាងលើ ទាំងពីរគ្រួសារជាជនជាតិ ខ្មែរ-ឥស្លាម។
សម្ភារខូចខាតរួមមាន៖
– ប្រាក់ចំនួន ២,៣០០,០០០រៀល
– ម៉ាស៊ីនកាត់ស្មៅចំនួន ០២គ្រឿង
– ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង
– ថ្នាំបាញ់ស្មៅ ០៣កេស
– ស្រូវចំនួន ១០បាវ
– អង្ករចំនួន ០៣បាវ
– ទូរស័ព្ទដៃចំនួន ០២គ្រឿង
– ប័ណ្ណក្រីក្រ ០១សន្លឹក និង ខោ អាវមួយចំនួនទៀត។
មូលហេតុ៖ មិនទាន់ដឹង។
សូមបញ្ជាក់៖ ករណីអគ្គិភ័យខាងលើ សមត្ថកិច្ចមិនបានចុះទៅអន្តរាគមន៍ទេ ក្រោយកើតហេតុក្រុមកម្លាំងជំនាញចុះដល់ទីកន្លែង ដើម្បីស្រាវជ្រាវរកមូលហេតុ និងយករបាយការណ៍ជាក់លាក់ពីជនរងគ្រោះ៕
មតិយោបល់