ព័ត៌មានជាតិ

រថយន្តទេសចរណ៍​ដឹក​អ្នកដំណើរ​ ក្រឡាប់​ផ្ងា​រជើង ​សង្កត់​ទៅលើ​អ្នកជិះ​ម៉ូតូឌុប​គ្នា ស្លាប់ និងរបួស ៣នាក់ នៅស្វាយរៀង

​ស្វាយរៀង: កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ ​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ ​ដោយបុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅក្រោម​រថយន្ត​ និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ បន្ទាប់ពី​រថយន្ត​ទេសចរណ៍​ដឹក​អ្នកដំណើរ​ក្រឡាប់​ផ្ងា​រជើង​ សង្កត់​ទៅលើ​អ្នកជិះ​ម៉ូតូឌុប​គ្នា​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ស្ថិតនៅ​ភូមិត្រពាំង​ផ្លុ​ង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង​។

​សមត្ថកិច្ច បានឲ្យដឹងថា មុនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់ ជិះម៉ូតូ​ពី​លិចទៅ​កើត​ឌុប​គ្នា​២​នាក់​ផ្សេងទៀត​ ​មកដល់​ចំណុចកើតហេតុ​ ស្រាប់តែ​រថយន្តក្រុង​ ដែល​បើក​ស្រប​ទិស​គ្នា​ បាន​វ៉ា​ម៉ូតូ​ជនរងគ្រោះ​ មិនដឹងថា​ជាយ៉ាង​ម៉េច​នោះទេ ​ក៏​រេ​ចង្កូត​ក្រឡាប់​ផ្ងា​រជើង​ឡើងលើ​ ដោយរថយន្ត​សង្កត់​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​ ដែល​កំពុង​ជិះ​ម៉ូតូស្លាប់​ភ្លាមៗ​ នៅក្រោម​រថយន្ត​ម្នាក់​ និង​២​នាក់​ទៀត​របួសធ្ងន់​។​

​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹក​មកកាន់​មន្ទីរពេទ្យបង្អែក​ជី​ភូ ​ដើម្បី​សង្គ្រោះ​។ ចំណែក​សព​សមត្ថកិច្ច បាន​ទាញ​ចេញពី​ក្រោម​រថយន្ត​ និង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​

ក្រោយកើតហេតុ​រថយន្ត​បង្ក​ សមត្ថកិច្ច ​បាន​ហៅ​រថយន្តស្ទូច​ឡើង​យកទៅរក្សាទុក​នៅ​ការិយាល័យ​នគ​របាល​ចរាចរណ៍​នៃស្នងការដ្ឋាន​នគ​បាល​ខេត្ត​៕

មតិយោបល់