ព័ត៌មានជាតិ

ប៉ុនប៉ងរំលោភនារីរងគ្រោះ តែមិនសម្រេច ចុងក្រោយ…

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១២ និង ៤០នាទីថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្រុកកណ្តៀង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនសម្រេច នៅត្រង់ចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងខេត្តពោធិ៍សាត់។

តាមសម្ដីជនរងគ្រោះឈ្មោះ ហ គ.ទ ភេទស្រី អាយុ ២៥ឆ្នាំ
បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ អាណាព្យាបាលរបស់នាង បានចេញ​ទៅប្រកបមុខរបរ នៅក្រៅ ដោយទុករូបនាងឲ្យនៅចាំផ្ទះម្នាក់ឯង ហើយពេលនោះ នាងឃើញ ជនសង្ស័យឈ្មោះ ផន ពយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានដើរមកផ្ទះរបស់នាង ទើនជនរងគ្រោះសួរថា ពូឯងរកអ្វី ជនសង្ស័យនោះ បានឆ្លើយថា អញមកហ្នឹង រួចឡើងទៅលើផ្ទះ ដោយមានភាពស្ងាត់ ទើបធ្វើសកម្មភាពចាប់នាង បម្រុងរំលោភ តែពេលនោះនាងក៏រើបម្រះ ហើយជនសង្ស័យ ក៏យកខ្សែអង្រឹង និងពោះវៀនកង់មករឹតករបស់នាង។
តែនាងរើរួច ធ្វើមានការភ្ញាក់ផ្អើលដល់អ្នកស្រុក រំពេចនោះជនសង្ស័យក៏បានរត់គេចខ្លួនបាត់ទៅ។

លុះឈ្មោះ ប៊ុន ហ៊ីវ ត្រូវជាម្ដាយរបស់នាង ត្រឡប់មកផ្ទះវិញ នាងក៏និយាយប្រាប់ពីហេតុការណ៍ ដែលបានកើតឡើង បន្ទាប់មកម្ដាយក៏ទៅ ​ដាក់ពាក្យប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យ យកមកផ្តន្ទាទោស។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមករូបគេ ជាមួយក្រុមគ្រួសារជនរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តី និងគ្នាចាប់តាំងពីពេលនោះមក ខ្លួនក៏មានគំនិតមួយ ចង់ធ្វើបាបទៅលើក្រុមគ្រួសារជនរងគ្រោះ រហូតមកដល់ថ្ងៃកើតហេតុ ខ្លួនបានធ្វើសកម្មភាពទៅលើនារីជនរងគ្រោះ ដោយមានគំនិតចាប់រំលោភហើយ យកខ្សែអង្រឹងចង.ក រហូតមានរបួសស្នាមទៀតផង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅព្រឹកថ្ងៃទី ១៧ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់