ព័ត៌មានជាតិ

អ្នកខេត្តព្រះសីហនុ ចង់ដឹងមានភ្លើងប្រើវិញពេលណាអត់?

ព្រះសីបនុៈ យោងតាមផេកអគ្គិសនីខេត្តព្រះសីហនុ នៅវេលាម៉ោង ១២ និង២០ នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុ (F2A, F6A និង F7B) និងអនុស្ថានីយស្ទឹងហាវ (F3A, F5A និង F5B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ស្ថិតនៅក្នុងខេត្តព្រះសីហនុដូចខាងក្រោម៖

១. សង្កាត់លេខ១៖ ភូមិ១ ភូមិ២ និងភូមិ៣
២. សង្កាត់លេខ២៖ ភូមិ១ និងភូមិ២
៣. សង្កាត់លេខ៣៖ ភូមិ១ និងភូមិ២
៤. សង្កាត់លេខ៤៖ ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ ភូមិ៥ និងភូមិ៦
៥. ឃុំកំពេញ៖ ភូមិ១ និងភូមិ២
៦. ឃុំអូរត្រេះ៖ ភូមិ១ ភូមិ២ ភូមិ៣ និងភូមិ៤
៧.ឃុំកំពង់សិលា និងឃុំស្ទឹងឆាយ ស្រុកកំពង់សិលា
៨. ឃុំទំនប់រលក៖ ភូមិ១ ភូមិ២ ភូមិ៣ និងភូមិ៤
៩.ឃុំអូរឧកញ៉ាហេង ឃុំរាម ឃុំបិតត្រាំង ឃុំព្រៃនប់ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់។

មូលហេតុ៖ ដោយសារការកើនឡើងកម្តៅអាកាសធាតុខ្លាំងខុសប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងខ្ពស់ជាងមុន ស្របពេលរដូវប្រាំងឆ្នាំនេះ កើនកម្តៅហួតហែងខ្លាំង ធ្វើឲ្យស្ថានភាពទឹកក្នុងអាងវារីអគ្គិសនី ដែលជាប្រភពដ៏សំខាន់របស់អគ្គិសនី ពុំមានទឹកច្រើនសម្រាប់ដើរម៉ាស៊ីន ដើម្បីជួយផលិតអនុភាពអគ្គិសនីនោះទេ។

តំបន់ដែលផ្អាកការផ្គត់ផ្គង់ខាងលើ នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅម៉ោង ៦ និង៣០ នាទីល្ងាច៕

មតិយោបល់