ព័ត៌មានជាតិ

យុវជន​ម្នាក់​បែក​ថ្នាំញៀន​ឡើងទៅ​ឈរ​លើ​ដំបូល​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​បង្ក​ការភ្ញាក់ផ្អើល​ជាង​២​ម៉ោង និង​បង្ក​របួសស្នាម​ដល់​អ្នក​ជួយ​

​ភ្នំពេញ ៖ យុវជន​ម្នាក់​បែក​ថ្នាំញៀន បាន​ដើរចេញ​ពី​បន្ទប់​សណ្ឋាគារ​ដែល​ខ្លួន​ស្នាក់នៅ​ហើយ​ឡើង​ទៅ​ឈរ​លើ​ដំបូល​យានដ្ឋាន​ជួស ជុល​រថយន្ត​មួយកន្លែង បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី ២០ កក្កដា ២០១៤ នៅ​ចំណុច​ទល់មុខ សណ្ឋាគារ​អប្សរា​បូរី​អង្គរ តាម​បណ្តោយ​ផ្លូវ​១៣៤ ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

​យុវជន​បែក​ថ្នាំ​នេះ​មានឈ្មោះ ផាន់ សុភា មាន​ស្រុកកំណើត​នៅ​ភូមិ បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ យុវជន​បែក​ថ្នាំ​ខាងលើ រួមជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​បាន​មក​ស្នាក់នៅ ក្នុង​បន្ទប់​លេខ ២០៣ នៃ​សណ្ឋាគារ អប្សរា​បូរី​អង្គរ ស្ថិតនៅ​ទីតាំង កើតហេតុ​ខាងលើ ។ មក​ដល់​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី ២០ កក្កដា យុវជន​ឈ្មោះ ផាន់ សុភា បាន​ប្រើប្រាស់​ថ្នាំញៀន​រហូត​លើស​កំរិត​បណ្តាលអោយ​បែក​ថ្នាំញៀន​ហើយ​បាន​ស្លៀក​កន្សែងពួគោ​ដើរ​ចេញទៅក្រៅ បន្ទប់ រូ​ចឡើង​ទៅ​លើដំបូល​យានដ្ឋាន​ជួសជុល រថយន្ត​មួយ​កន្លែង នៅ​ទល់មុខ​សណ្ឋាគារ​អប្សរា​បូរី​អង្គរ ដោយ​ដើរ​ចុះឡើង​បង្ក​ការភ្ញាក់ផ្អើល​តែ​ម្តង ។​រយះពេល​ជាង​២​ម៉ោង​សមត្ថកិច្ច​នឹង​ប្រជាពលរដ្ឋ​បាន​ឈរ​មើល​យុវជន​ញៀន​ថ្នាំ​ខាងលើ​ដោយ​ម្នាក់​មាន​អារម្មណ៍​ភ័យខ្លាច​យុវជន​ញៀន​ថ្នាំ​ខាងលើ​មាន​គ្រោះថ្នាក់​ដោយ​លោត​ចុះ​ពី​លើដំបូល​យានដ្ឋាន​ខាងលើ​ដើម្បី​សម្លាប់ខ្លួន​។​ដោយ​ទ្រាំ​មិន​បាន​យុវជន​បី​នាក់​បាន​ឡើង​ទៅលើ​ដំបូល​ហើយ​ឈរ​និយាយ​លួងលោម​ជាមួយ​យុវជន​បែក​ថ្នាំ​ខាងលើ​ដើម្បី​ឱ្យ​ចុះ​មក​ខាងក្រោម​វិញ ដោយ​ឈរ​និយាយ​គ្នា​ប្រហែល​១០​នាទី ក៏​ត្រូវ​យុវជន​បែក​ថ្នាំញៀន​ខាងលើ​ទាញ​ក្បឿង​ប្រក់​ដំបូល​មក​វាយ​ក្បាល​យុវជន​ម្នាក់​ក្នុងចំណោម​យុវជន​ទាំង​បី​នាក់​នោះ​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន ។​ឃើញ​ដូច​នោះ​យុវជន​២​នាក់​ទៀត​ទ្រាំ​មិន​បាន​ក៏​បាន​ដេញ​វាយ យុវជន​បែក​ថ្នាំញៀន​នោះ​ធ្វើអោយ​យុវជន​បែក​ថ្នាំញៀន​នោះ​ភ័យ​ស្លោ​ន​ស្លោរ​លោត​ចុះ​ពី​លើដំបូល​យានដ្ឋា​មនោះ​ទៅក្រោម​ធ្លាក់​លើ​ផើងផ្កាស​ន្ល​ប់បាន​មួយសន្ទុះ ហើយ​កម្លាំង​សមត្ថកិច្ច បាន​មក​ការពារ​ខ្លាច​ប្រជាពលរដ្ឋ​វាយ ឱ្យ​របួសធ្ងន់ ។

​បន្ទាប់​មក​សមត្ថកិច្ច​ចូល​បាន​ចូល​ទៅ​ចាប់​ស្រាប់តែ​យុវជន​បែក​ថ្នាំ​នោះ​ដឹងខ្លួន​ឡើងវិញ​ហើយ​ក៏​បាន​វាយ​ទៅលើ​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ ធ្វើអោយ​ប្រជាពលរដ្ឋ​នៅក្បែរៗ​នោះ​ឃើញ​ក៏​ចូល​ទៅ​វាយ​យុវជន​បែក​ថ្នាំញៀន​នោះ​ទៅវិញទៅមក​ដូច​ក្នុង​រឿង​ចិន​បណ្តាល​មនុស្ស​ជាង​១០​នាក់​រងរបួស​បែក​មុខ​បែក​មាត់​ដោយសារ​យុវជន​បែក​ថ្នាំញៀន​នោះ ចំណែក​យុវជន​បែក​ថ្នាំញៀន​នោះ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​វាយ​អោយ​សន្លប់​ម្តង់ទៀត​ផង​ដែរ​។​
​ក្រោយពេល​កើតហេតុ​យុវជន​បែក​ថ្នាំញៀន​ខាងលើ​បាន​សន្លប់​ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះដៃ និង​ចងជើង​ជា​មួយ​កន្លែង​ផ្អោប​និង​ឬ​ស្សី​សែង​ដាក់​លើ​រថយន្ត​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧ មករា ដើម្បី​ធ្វើ​ការអប់រំ​។​
2014-07-21_101113

មតិយោបល់