ព័ត៌មានសិល្បៈ និងកម្សាន្ត

ត្រឹមតែជាតារាហ្វេសប៑ុក តែមង្គលការមួយគូនេះ កក្រើកចង់ខ្លាំងជាងមង្គលការតារា

អាចនិយាយបានថា កក្រើកអ្នកលេងហ្វេសប៑ុកមិនអន់នោះទេ សម្រាប់មង្គលការរបស់អ្នកលក់ផលិតផលអនឡាញល្បីឈ្មោះ Love Riya និងស្វាមីក្មេងរូបសង្ហារ កាលពីថ្ងៃទី១៨ មិនា។ នៅលើបណ្ដាញសង្គមមង្គលនេះ មានការត Live ផ្ទាល់នូវគ្រប់ពិធីសំខាន់ៗ ដោយមានអ្នកចែកចាយចង់ខ្លាំងជាងមង្គលការតារា ហើយចំណែកអ្នកចូលទស្សនា គឺរាប់ពាន់នាក់។

មង្គលការដែលបានធ្វើឡើងយ៉ាងអធឹកអធម នៅអគារកោះពេជ្រមួយនេះ ពិតជាមិនចាញ់ពិធីមង្គលកូនអ្នកសម្បូរទ្រព្យ ឬ មង្គលការរបស់តារាល្បីនោះទេ ដោយសារតែតារាហ្វេសប៑ុក អ្នកនាង Love Riya គឺជាអ្នកលក់ផលិតផលអនឡាញ ដែលហ្វេនច្រើនក្នុងដៃ ហើយមានអ្នកស្គាល់មិនអន់ជាង កញ្ញា ដេនីក្វាន់ និងបុីបុីឌីជាដើម។ កូនក្រមុំត្រូវអ្នកលេងហ្វេសប៑ុក ចាប់អារម្មណ៍ តាំងពីក្លាយជាអ្នកបង្ហោះរូប និងលក់ផលិតផលអនឡាញស្អាតៗ ឯណោះ ខណ:ដែលអ្នកនាងប្រែក្លាយ ជានារីលេងខ្លួនស្អាតៗជាប្រចាំ និងបានកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងទៅទៀត នៅពេលអ្នកនាង ប្រកាសគូស្នេហ៍ជាបុរសវ័យក្មេង ហើយសង្ហារតួកុនមិនដូរ។ អ្នកនាង និងស្វាមី ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយពេលបង្អួតស្នេហាផ្អែមល្ហែមកប់ស៑េរីជារឿយៗ ក្នុងពេល Live លក់ផលិតផល និងក្នុងពេលបង្ហោះរូបលើហ្វេសប៑ុក។ នៅលើផេកផ្លូវការរបស់ Love Riya បានក្លាយជាផេកបន្តផ្ទាល់សកម្មភាពរៀបការ ដោយមានអ្នកចែកចាយ និងចូលទស្សនាក្នុងពេលបន្តផ្ទាល់ ស្ទើរនាំមុខមង្គលការតារាល្បីៗមួយចំនួន។

អ្នកនាង Love Riya និង លោក សារី ហេនឌ្រី បានអះអាងថា បានចំណាយមិនតិចមុឺនដុល្លារនោះទេ ដើម្បីរៀបចំមង្គលការនេះ ដោយសារតែយល់ថាខ្លួន និងស្វាមី ក៏រកលុយបានរួមគ្នា មុនពេលសម្រេចចិត្តរៀបការ។ អ្នកនាងមិនច្បាស់ ពីខ្ទង់ចំណាយឲ្យពិតប្រាកដនោះ ដោយគ្រាន់តែដឹងត្រឹមថា ស្ទើរអ្វីចំណាយហ្នឹងគឺមិនបានឆិនឆៃៗ ដោយរួចតែពិធី។ យ៉ាងណាមិញ អ្នកនាង Love Riya ប្រកាសថា មង្គលការដែលបានចំណាយច្រើនមុឺននោះ មិនមែនដើម្បីចង់ល្បី និងចង់ឲ្យមានការចាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់រៀបចំពិធីមង្គលការមួយ ឲ្យបានពេញមុខពេញមាត់ប៉ុណ្ណោះ។ ក្នុងនោះអ្នកនាង និងស្វាមី ក៏ប្រកាសជំហរបន្តអាជីពលក់ផលិតផលអនឡាញឲ្យកាន់តែធំ ដើម្បីពង្រីកមុខជំនួញផងដែរ បើទោះជាអ្នកនាង និងស្វាមី សុទ្ធតែមានលទ្ធភាពបើកមុខរបរថ្មី ក្រោយពេលរៀបការ។

គួរបញ្ជាក់ផងដែរថា មង្គលការរបស់តារាហ្វេសប៑ុក អ្នកនាង Love Riya និងស្វាមី មិនត្រឹមតែធ្វើឲ្យមានការចាប់អារម្មណ៍ នឹងវត្តមានតារាល្បីៗ ដូចជា កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញារ៉ូលីន និង កញ្ញា ម៉ាក់សែន សូនីតា ជាដើម និងការដេគ័រពិធីមិនធម្មតា កូនកំលោះកូនក្រមុំទាំងពីរ ក៏ទទួលបានការចាប់អារម្មណ៍មិនធម្មតា នឹងរូបសម្រស់សមគ្នា ដោយត្រូវបានគេសរសើរថា មួយគូនេះសមគ្នាកប់ ជាពិសេសគឺសម្រស់កូនកំលោះលោក ហេនឌ្រី ដែលសង្ហារតារាខ្លះមិនដូរនោះ។ រូបភាពមង្គលការរបស់អ្នកទាំងពីរ ក៏ត្រូវគេ Share ចង់ខ្លាំងជាងបុគ្គលល្បីនោះផង ទើបតារាហ្វេសប៑ុកមួយគូនេះ ត្រូវគេចាត់ទុកថា កក្រើកគួរឲ្យសរសើរក្នុងថ្ងៃមង្គលការ៕

មតិយោបល់