ព័ត៌មានជាតិ

ឃើញភ្លើងឆេះព្រៃនៅជាប់ចំការ ទៅពន្លត់បែជាផ្ទុះគ្រាប់បណ្តាល នៅស្រុកស្នួល

ក្រចេះ: ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង២០នាទីព្រឹក មានករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌនៅចំនុចខាងក្រោយវិហារ១២៥ ប្រហែល១៥០០មែត្រភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

តាមព័ត៌មានបានឲ្យដឹងថាកាលពីដំបូងមានភ្លើងឆេះព្រៃជាប់ចម្ការរបស់គាត់ហើយពេលនោះគាត់បានដើរពន្លត់ស្រាប់តែផ្ទុះគ្រាប់យុទ្ធភ័ណ្ឌបណ្តាលឲ្យរបួសតែម្តង ។

ជនរងគ្រោះមានឈ្មោះ សុខ កម្រី ភេទប្រុស ជនជាតិចាម អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិគ្រញូងសែនជយ័ ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់ កំពុងបញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកស្នួល ។
ក្រោយពីទទួលពត៌មានសម្ថកិច្ចប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវរកវត្ថុតាង៕

 

មតិយោបល់