ព័ត៌មានជាតិ

Update៖ រថយន្ត Nissan ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតមនុស្ស០៣នាក់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ០៦ និង ០០នាទីថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត នៅចំណុចមុខរោងជីផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រថយន្តបង្កម៉ាក Nissan ពណ៌ក្រហម ឆ្នូតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ក្រចេះ 3A-0365 ធ្វើដំណើរជើងទៅលិច បើកបរដោយឈ្មោះ យឿន សុភា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ ប៉ុក សារឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-0743 រួមដំណើរជាមួយគ្នា០២នាក់ទៀត៖ ទី១.ឈ្មោះ ច្រឹក សម្ផស្ស ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិអំពិលទឹក ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង២.ឈ្មោះ ស៊ឹម សុចាន់ ភេទប្រុស អាយុ ០១ឆ្នាំ ជនជាតិ ខ្មែរ ត្រូវជាកូន ធ្វើដំណើរពីជើងឆ្ពោះទៅទិសខាងត្បូង បណ្ដាលឲ្យស្លាប់មនុស្ស ០៣នាក់ (ស្រីម្នាក់)។

សូមបញ្ជាក់ថា៖ អ្នកបើកបររថយន្តក្រោយពេលកើតហេតុ បានបើករថយន្តទៅទុក នៅកន្លែងការដ្ឋានរណ្ដៅដី។

សម្ភារខូចខាតរួមមាន៖ ម៉ូតូ ០១គ្រឿងខូចធ្ងន់ និងរថយន្ត ០១គ្រឿងខូចស្រាល

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែងយក វត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច រីឯ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់