ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បត់ឆ្លងផ្លូវបុក C125 ស្លាប់ និងរបួស ២នាក់

កំពង់ធំ: នៅវេលាម៉ោង ០៥ និង ៣៥នាទីព្រហាមឈានចូលថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរងរបួសស្រាលម្នាក់ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចលូសាលាសន្ទុក ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6028 ធ្វើដំណើរពីជើងទៅត្បូងបានបត់ឆ្វេង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)។

ជនរងគ្រោះឈ្មោះ ផ្លិត រ៉ា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់) រួមដំណើរជាមួយប្រពន្ធ ឈ្មោះ សុំ សុង អាយុ ៥៥ឆ្នាំ រងរបួសស្រាល ជិះម៉ូតូពីជើងទៅត្បូង។

ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចចេញពីកន្លែង យកទៅចតចោលនៅកសិដ្ឋានចិញ្ចឹមជ្រូក នៅជើងភ្នំពែន ភូមិអូរកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក រួចអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់។

មូលហេតុជាបឋម៖ បង្កឡើងដោយអ្នកបើកបររថយន្ត បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សពត្រូវបានប្រគល់ឲ្យសាច់ញាត់ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯ រថយន្តត្រូវបានយកមកទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់