ភ្នំពេញៈ ករណីហិង្សាដោយចេតនា វាយគ្នាទៅវិញទៅមក បណ្តាលឲ្យរបួស នៅចំណុចស្ថានីយ៍ប្រេងលីហៀង ផ្លូវ២០១១កែង ផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់។
ភាគីទី១ឈ្មោះ ហេង ប៊ុនលាភ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០៥អា ផ្លូវលំ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) របួសក្បាលដេរ២០ថ្នេរ និងភាគីទី២.ឈ្មោះ ឈឿង ចំរៀន ភេទប្រុស អាយុ ៣២ឆ្នាំ ជានជាតិខ្មែរ មុខរបរមន្ត្រីក្រសួងធនធានទឹក ស្នាក់នៅផ្ទះលេខ៥ ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) របួសក្បាលដេរ៨ថ្នេរ និងរបួសលើកញ្ចឹងក ក្បាលជង្គង់ កែងជើង បែកបបូរមាត់ និងចំភ្នែក ។
សម្ភារបន្សល់ទុកក្រោយកើតហេតុ៖
– ដុំថ្ម០១ដុំ
– ដែកប្រហោងជ្រុងប្រវែង១២០សង់ទីម៉ែត្រ និងម៉ូតូ០១គ្រឿង ម៉ាកឡែត ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខព្រៃវែង 1M-9718
– ម៉ូតូម៉ាកស១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GF-8518 ។
មុនពេលកើតហេតុ ភាគីទី១ បានជិះម៉ូតូចេញពីផ្សារឈូកមាស ធ្វើដំណើរតាមផ្លូវ មកដល់ចំណុចកើតខាងលើ ក៏ជិះម៉ូតូបុកគ្នា ជាមួយភាគីទី២ ក៏មានទំនាស់ពាក្យសម្ដីគ្នា រហូតដល់វាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង បន្ទាប់មកកម្លាំងល្បាតប៉ុស្ដិ៍គោកឃ្លាង ដែលធ្វើការល្បាតនៅទីនោះ បានឃើញក៏ធ្វើការឃាត់ខ្លួនភាគីទាំង ០២ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនិតិវិធី៕
មតិយោបល់