ព័ត៌មានជាតិ

ផ្ទះពលរដ្ឋចំនួន០៤ខ្នង ត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូចខាត នៅខេត្តបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង០៩ និង ៤៥ នាទី ព្រឹកថ្ងៃ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខ សុខសុវត្ថិភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ បានល្អប្រសើរ រួមនឹងយោបល់របស់ លោកស្នងការរងផែនការងារនគរបាលពន្លត់អគ្គិភ័យ និងអាវុធជាតិផ្ទុះ លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យពន្លត់អគ្គិភ័យ និងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានដឹកនាំកម្លាំងនគរបាល អធិការរដ្ឋាននគរបាលក្រុងបាត់ដំបង ផ្នែកសណ្តាប់ធ្នាប់សាធារណ: ពន្លត់អគ្គិភ័យ និងសង្រ្គោះជាបន្ទាន់ នៅចំណុចក្រុមទី១៧ ភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០៤ ខ្នង៖

    ១. ឈ្មោះ ហេង សុខុម ភេទស្រី អាយុ ៦៧ ឆ្នាំ ( ផ្ទះបង្កហេតុ ) ឆេះអស់ទាំងស្រុង ។
    ២. ឈ្មោះ ឈុំ ភិន ភេទប្រុស អាយុ ៤១ឆ្នាំ (ឆេះអស់ទាំងស្រុង) ។
    ៣. ឈ្មោះ ហៀក ខ្លា ភេទស្រី អាយុ ៦០ ឆ្នាំ ( ឆេះ៥០ % )  ។
    ៤. ឈ្មោះ ឡាំង ជាឧត្តម  ភេទប្រុស អាយុ ៤០ ឆ្នាំ ( ឆេះអស់ប្រមាណ ១០ % ) ។

សម្ភារ:ខូចខាតមាន៖ ផ្ទះចំនួន០៤ខ្នង (ឆេះអស់ទាំងស្រុង ចំនួន០២ផ្ទះ) ។

រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ។ ប្រើប្រាស់ទឹកអស់ចំនួន០៧ រថយន្ត ។
មូលហេតុ៖ ស្ថិតនៅក្នុងការស្រាវជ្រាវ នៅកន្លែងកើតហេតុ គ្រោះអគ្គិភ័យនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងប្រជាពលរដ្ឋឡើយ ៕

មតិយោបល់