ព័ត៌មានជាតិ

ដឹងមូលហេតុហើយ! ករណីអគ្គិភ័យ នៅស្រុកពេជ្រាដា ស្លាប់ពីរនាក់បងប្អូនបង្កើត ឮសំទ្បេងស្រែកឲ្យគេជួយដែរ តែ…

មណ្ឌលគីរីៈ នៅវេលាម៉ោង ៣ និង៣០នាទីរសៀល មានករណីអគ្គិភ័យ បណ្ដាលឲ្យស្លាប់ក្មេងស្រីជំទង់ចំនួន០២ នាក់ ឆេះផ្ទះអស់ចំនួន០៤ខ្នង ស្ថិតនៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

ជនរងគ្រោះទី១.ឈ្មោះ ហ៊ាង សម្ភស្ស ភេទស្រី អាយុ១៧ឆ្នាំ (ស្លាប់) និងទី២.ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រីអាយុ ១៤ឆ្នាំ (ស្លាប់)។ អ្នករងរបួសស្រាលចំនួន០២នាក់ (ភេទស្រី) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់។

ចំណែកម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហ៊ាង សុធី ភេទប្រុសអាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៥រថយន្ត មកពីស្នងការចំនួន០៤ គ្រឿង
និងរបស់អធិការស្រុកពេជ្រាដាចំនួន០១គ្រឿង ។

មូលហេតុ៖ ការផ្ទេរប្រេងចូលស៊ីទែន គ្មានលក្ខណបច្ចេកទេស ធ្លាយសាំងទៅចង្គានហ្គាស់ (ចូលស៊ីទែនរបស់ឈ្មោះ ហ៊ាង សុធី)៕

មតិយោបល់