ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤ គ្មានលុះថ្ងៃ! រថយន្តកុងតឺន័រ លេងសុទ្ធតែបុកចូលផ្ទះប្រជាពលរដ្ឋ សំណាងហើយ…

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័រ សង្ស័យដាច់ហ្វ្រាំង បានបុកចូលផ្ទះប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ស្ថិតនៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ករណីនេះ ពុំមានអ្នករងរបួសទេ គ្រាន់តែខូចយានយន្ត និងផ្ទះសម្បែងប្រជាពលរដ្ឋប៉ុណ្ណោះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ដើម្បីឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នា តាមនិតិវិធីច្បាប់៕

មតិយោបល់