ព័ត៌មានជាតិ

ក្មេងប្រុសអាយុ១៤ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំ

ភ្នំពេញៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេចម្តង ហើយត្រូវបានម្តាយក្មេងរងគ្រោះប្តឹងសម្ថកិច្ចឲ្យចាប់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងខ្ទមស្នាក់នៅក្នុងបូរីដឺមេគង្គងរ៉ូយ៉ាល តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្មេងសង្ស័យមានឈ្មោះ ឃី ឌី ភេទប្រុស អាយុ១៤ឆ្នាំ មានស្រុកកំណើតនៅភូមិរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកឯជនរងគ្រោះឈ្មោះ ស ណ រ អាយុ៥ឆ្នាំ មានស្រុកកំណើតនៅភូមិកាម៉ូល ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅចំណុចក្នុងការដ្ឋាន បុរីដឺមេគង្គរ៉ូយ៉ាល ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ប្រភពពីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ព្រឹក ម្តាយក្មេងស្រីរងគ្រោះកំពុងតែអង្គុយលេងនៅមុខរោងស្នាក់នៅស្ថិតនៅកន្លែងកើតហេតុខាងលើ ស្រាប់តែបានឮសំឡេងកូនស្រីរបស់គាត់ស្រែកយំនៅលើរោងស្នាក់នៅ។ ក្រោយមកគាត់បានបែរក្រោយទៅមើល ក៏បានឃើញជនសង្ស័យកំពុងដើរចុះពីលើរោង ហើយម្តាយក្មេងស្រីរងគ្រោះបានសួរថា ឯងឡើងលើរោងអញមានការអី ក្រោយមកជនសង្ស័យបានប្រាប់ថា ខ្ញុំមិនបានធ្វើអីកូនមីងឯងទេ គឺខ្ញុំឡើងទៅយកកៅស៊ូ ពេលនោះម្តាយក្មេងស្រីរងគ្រោះបានឃើញប្រដាប់ភេទជនសង្ស័យឡើងរឹងទុលខោ។ បន្ទាប់មកម្តាយក្មេងស្រីរងគ្រោះបាននិយាយថា ឯងចាប់រំលោភកូនអញទេដឹង ភ្លាមៗនោះ ម្តាយក្មេងស្រីរងគ្រោះបានស្ទុះឡើងទៅលើរោងស្នាក់នៅ ស្រាប់តែបានឃើញកូនរបស់គាត់កំពុងដេកដោះអាវ និងខោជើងខ្លីស្រាតត្រឹមជង្គុង រីឯប្រដាប់ភេទមានចេញឈាមតិចៗ រួចមកម្តាយក្មេងស្រីរងគ្រោះបានសួរថា តើមានរឿងអីកើតឡើង ក្រោយមកក្មេងស្រីរងគ្រោះបានប្រាប់ថា គឺជនសង្ស័យខាងលើ បានចាប់រំលោភខ្ញុំ ហើយថែមទាំងបានគម្រាមមិនប្រាប់ម្តាយ បើហ៊ានប្រាប់រូបគេនឹងវៃ។

ក្រោយពីឮបែបនេះ ម្តាយក្មេងស្រីរងគ្រោះ ក៏បាននាំកូនស្រីមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានគនរបាលខណ្ឌជ្រោយចង្វារ ដើម្បីឲ្យជួយអន្តរាគមន៍ និងចាប់ខ្លួនជនសង្ស័យ។

បច្ចុប្បន្នក្មេងសង្ស័យបាននិងកំពុងឃុំខ្លួន និងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីចាត់ការកសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការតាមផ្លូវច្បាប់៕

https://youtu.be/dBM3V06rH_k

រំលោកក្មេងស្រិ (2)រំលោកក្មេងស្រិ (3)

មតិយោបល់