ព័ត៌មានជាតិ

សូមមេត្តា កុំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបើកស្របទិសគ្នា កាលពីថ្ងៃទី ១៧ ខែមិនា ឆ្នាំ្២០១៩ វេលាម៉ោង ៤ និង ៤៦នាទីល្ងាច ត្រង់ចំណុចភូមិតាឡូង ឃុំកំពើង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូទី១.ម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ
ភ្នំពេញ1FP-0926 បើកបរដោយឈ្មោះ អ៊ូច ផល្លី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពារាម ឃុំពារាម ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល នៅភ្នំពេញ មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរពីត្បូងទៅជើង។

ម៉ូតូទី២.ម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FF-1398 បើកបរមានឈ្មោះ សាក់ សុជាតិ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្មី ឃុំកាហែង ស្រុកព្រៃកប្បាស រងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យស្រុកព្រៃកប្បាស មិនពាក់មួកសុវត្ថិភាព។

មូលហេតុ៖ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ករណីនេះ កម្លាំងជំនាញ បាននិងកសាងសំណុំរឿង ដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់