ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ត្រូវដើមឈើធំរលំសង្កត់ស្លាប់ភ្លាមៗ មួយរំពេច

ពោធិ៍សាត់: នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១០នាទី មានករណីបុរសម្នាក់ ត្រូវដើមឈើរលំ សង្កត់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ឧបទ្ទវហេតុនេះ កើតឡើងនៅចំណុចអូរធុងសាំង ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ នាក់ កាំង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅចំណុចអូរ១៧ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានយករណាង៉ោង ទៅកាត់ដើមឈើធំ១ដើម នៅចំណុចខាងលើ ក្នុងគោលបំណងធ្វើចម្ការ លុះកាត់ដាច់ដើមឈើនោះ ក៏រលំសង្កត់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សពពិតជាស្លាប់ ដោយដើមឈើធំរលំសង្កត់មែន ទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់