តាមរបាយការណ៍ក្រសួងទេសចរណ៍ និងកីឡារបស់ថៃបានចេញផ្សាយឲ្យដឹងថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរបានធ្លាក់ចុះជាគំហុក នៅជុំវិញពិភពលោកជាង ៣ សែននាក់ ដោយសារតែមូលហេតុ ការប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាល ។ តាមប៉ាន់ស្មានទឹកប្រាក់ដែលខាតបង់មានចំនួន ២០ ពាន់លានបាត ដែលស្មើនឹង ៦០០ លានដុល្លារ ។
ការមកដល់នៃភ្ញៀវទេសចរ ពីប្រទេសចិន ក្នុងនោះមាន មានភ្ញៀវពីទីក្រុងហុងកុង និង តៃវ៉ាន់ ត្រូវបានគេមើលឃើញថា ធ្លាក់ចុះពីថ្ងៃទី ២០ ខែ មករា ដល់ ថ្ងៃទី ១ ខែ កុកម្ភៈ មុនចូលឆ្នាំចិន ។ ក្រសួងបានបន្តថា ការធ្លាក់ចុះនេះដែរ ដោយសារតែបក្សប្រឆាំងបាន នាំគ្នាប្រឆាំងចង់ផ្តួលរំលំរដ្ឋាភិបាល និងបិទទីក្រុងបាងកក កាលពីថ្ងៃទី ១៣ ខែ មករាកន្លងទៅនេះ។
ដោយឡែកអត្រានៃការជួលសណ្ឋាគារធ្លាក់នៅរបស់ជនបរទេសក្នុងប្រទេសថៃ បានធ្លាក់ចុះ ពី ៣០ ទៅ ៤០ ភាគនៅក្នុងខែ មករា ខណៈដែលកក់ជើងហោះហើរ បានកើនឡើង ២ ភាគរយ នៅក្នុងខែនេះ ប៉ុន្តែទំនងជាធ្លាក់ចុះ ៩ ភាគរយនៅក្នុងខែ កុម្ភៈ ។
បណ្តាប្រទេសជាង ៤៥ បានចេញសេចក្តីប្រទេស ឲ្យជនជាតិខ្លួនមានការប្រុងប្រយ័ត្ន ដែលមានដំណើរ កម្សាន្តនៅថៃ ។ ក្នុងនោះប្រទេសគុយវ៉ែត បានជូនដំណឹង ដល់ពលរដ្ឋរបស់ខ្លួន ឲ្យវិលត្រលប់មកកាន់ប្រទេសវិញ និងមិនឲ្យប្រជាពលរដ្ឋខ្លួន ធ្វើដំណើរមកកាន់ថៃឡើយស្រពេលដែលសហអារ៉ាប់រួមក៏ចេញសេចក្តីដូចគ្នា ឲ្យពលរដ្ឋខ្លួនពន្យាពេលធ្វើដំណើរមកថៃ ខណៈដែលទីក្រុងបាងកកកំពុងស្ថិតនៅភាពរ៉ាំរ៉ៃ នោះ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Sek Wannamethee បាននិយាយថា រឿងរ៉ាវនយោបាយនៅថៃ វាបានធ្វើឲ្យប៉ះពាល់ ដល់ឧស្សាហកម្មទេសចរណ៍ ខណៈដែលមនុស្សជាច្រើនធ្វើដំណើរមកប្រទេសថៃ ដើម្បីពិនិត្យសុខភាពនោះ៕
មតិយោបល់