ព័ត៌មានជាតិ

អាហារ ​៥យ៉ាង​ ធ្វើ​ឲ្យ​សុដន់់​មនុស្ស​មាន​ទំហំ​មិន​ប៉ុន​គ្នា​

ក្រៅពីសម្រស់ ស្ត្រីនៅព្រួយបារម្ភ​ចំពោះចំណុចមួយទៀតគឺដើមទ្រូង ឬសុដន់ បើសិនជាមិនធំ ឬមិនស្អាតទេនោះ ស្រ្តីភាគច្រើន​តែងតែរិះរកវិធីសាស្ត្រកែច្នៃ។ របបអាហារ ក៏ជាចំណែកមួយដែលធ្វើឲ្យប៉ះពាល់ដល់​សុដន់មនុស្សស្រី ដោយអាហារខ្លះផ្ដល់​ផល​អាក្រក់ និងអាហារខ្លះទៀតផ្ដល់ផលល្អ។

how-to-increase-breast-size1

០១) កាហ្វេ
ជា​មួយ​នឹង​បរិមាណនៃការប្រើប្រាស់ជាតិកាហ្វេអ៊ីនជាង ១០០ ក្រាម​ក្នុង​មួយ​ថ្ងៃ ធ្វើ​ឲ្យ​សមាស​ធាតុ​នៃ​ការ​ដុត​បំផ្លាញ់​ជាតិ​ខ្លាញ់​ត្រូវ​បាន​កាត់​បន្ថយ។ នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ប្រឈម​មុខ​នឹង​ភាពធាត់ ហើយ​សកម្មភាព​នៃ​ការ​ផលិត​ហ្សែន​នៅ​ក្នុង​សុដន់ ឬ​ការ​អភិឌ្ឍន៍​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ក៏​មាន​ការ​ថយចុះ​ដែរ។

០២) តែបៃតង
ទោះ​បីជាតែបៃតងមានជាតិកាហ្វេអ៊ីនតិច ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ច្រើន​ហួស​ហេតុ​ពេក​ជាតិកាហ្វេអ៊ីន​នៅ​ក្នុង​រាង​កាយ​ក៏​កើន​ឡើង​កាន់​តែ​ខ្លាំង​ដែរ។ តែ​បៃ​តង​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ បាត់​បង់​ជាតិ​ទឹក នេះ​ជា​ក្តា​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ឆាប់​មាន​ភាព​ជ្រីវ​ជ្រួញ ពុំ​សូវ​មាន​ភាព​ទាក់​ទាញ។ ប៉ុន្តែ​តែ​បៃ​តង​ក៏​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​មាន​ភាព​ស្រស់​ថ្លា ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ឲ្យ​បាន​ទៀង​ទាត់ និង​មាន​កម្រិត​ត្រឹម​ត្រូវ។

០៣) ម្ទេស និងគ្រឿងទេស
អាហារដែលមានជាតិហិលដូចជា ខ្ទឹម ខ្ញី ម្រេច… ជា​ពិសេស​ម្ទេស​មាន​សារធាតុ​ក្តៅ​អាច​ជួយ​ដុត​បំផ្លាញ់​ជាតិ​កាឡូរី និង​សារ​ធាតុ​ខ្លាញ់​នៅ​ក្នុង​រាង​កាយ។ ប៉ុន្តែ​ការ​ប្រើ​សារ​ធាតុ​ហិល​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុដន់ និង​ធ្វើ​ឲ្យ​ទំហំ​តូច​ជា​ង​មុន។

០៤) ស្រា និងបៀរ
សមាសភាគគ្រឿងស្រវឹង​នៅ​ពេល​ដែល​បរិភោគ​ច្រើន​ពេក​ធ្វើ​ឲ្យ​រាងកាយ​​បាត់​បង់​ជាតិ​ទឹក​ដ៏ច្រើន។ នេះ​ក៏​ជាហេតុ​ផល​ដែល​ធ្វើ​ឲ្យ​សុដន់​របស់​អ្នក​កាន់​តែ​រួម​តូច​ផង​ដែរ​ លើស​ពី​នេះ​ទៅ​ទៀត​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើ​ឲ្យ​ការ​ចង់​ចាំ​ថយ​ចុះ។

០៥) កុំបរិភាគជាតិខ្លាញ់
ដូចដែលអ្នកធ្លាប់ដឹងស្រាប់ហើយ ការ​បរិភោគ​ជាតិ​ខ្លាញ់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព ជា​ពិសេស​គឺ​សមាសភាគ​ជាលិកា​ដែល​ត្រូវ​ចូល​ទៅ​ថែបំប៉នសុដន់់​ត្រូវ​បាន​កាត់បន្ថយ។ ដូច្នេះ​ហើយ​ការ​បរិភោគ​ជាតិ​ខ្លាញ់​តិច ឬមិន​បរិភោគ​ខ្លះ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​មាន​សុខ​ភាពល្អ និង​មិន​ជ្រីវ​ជ្រួញ៕

មតិយោបល់