ព័ត៌មានជាតិ

រថយន្តក្រុងរបស់ក្រុមហ៊ុន អ.អេស រស្មីសៀមរាប បុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែង

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥នាទីរសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ភូមិអង្រ្គង ឃុំកន្រ្ទាំង ស្រុកប្រសាទបាគង ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេរី០១៩ពណ៌ខ្មៅគ្មានស្លាក បើកបរដោយឈ្មោះម៉ោង ម៉ាន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពាក់ស្គរ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគមន៍ បានបើកបរឆ្លងផ្លូវពីត្បូងទៅជើងប៉ះទង្គិចនិងរថយន្តក្រុងម៉ាកហ៊ីយ៉ានដាយពណ៌សពាក់ផ្លាកលេខសៀមរាប 2A 09 49 បើកបរទិសដៅពីកើតលិច ដែលជារបស់ក្រុមហ៊ុន អ.អេស រស្មីសៀមរាប ដឹកអ្នកដំណើរ
បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅកនន្លែងកើតហេតុដើម្បីធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សារទុកចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់