ព័ត៌មានជាតិ

បុរសម្នាក់លង់ទឹកស្លាប់ក្នុងវត្តសិរីចំប៉ា នៅកំពង់ចាម

កំពង់ចាមៈ ករណីលង់ទឹកស្លាប់ម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣២នាទីរសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ នៅក្នុងវត្ត សិរីចំប៉ាស្ថិតនៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

សពជនរងគ្រោះមានឈ្មោះ ហាន ម៉ាប់ ភេទប្រុស អាយុ១៣ឆ្នាំ (វិកលចរឹក) ស្នាក់នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានទៅក្នុងវត្តសិរីចំប៉ា ស្ថិតនៅភូមិមេព្រីង ហើយចុះលេងទឹក បណ្តាលអោយលង់ស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុពិនិត្យជាក់ស្តែង និងប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់