ឧត្តរមានជ័យៈ សពស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះអណ្ដែតទឹកស្រះ ក្នុងវត្តរុងរឿង ស្ថិតនៅក្នុងភូមិរុងរឿង ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៦និង៥០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋនៅក្នុងភូមិបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ថៃ ធី អាយុ៥១ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយពេលស្រវឹងម្តងៗ តែងតែដើរមិនសូវចូលផ្ទះ និងដេកគ្រប់កន្លែង និងតែងតែទៅងូតទឹកស្រះលោក ស្ថិតនៅក្នុងវត្តខាងលើ លុះនៅថ្ងៃកើតហេតុស្ត្រីរងគ្រោះស្រវឹងស្រាហើយ ក៏បានទៅងូតទឹកដូចសព្វដង ក៏រអិលជើងធ្លាក់ក្នុងទឹកជ្រៅ ពេលនោះ ប្រជាពលរដ្ឋដើរ មកដងទឹក ក៏ប្រទះឃើញសក់ក្បាលក៏នាំគ្នាជួយស្រង់ ដើម្បីសង្គ្រោះ តែយឺតពេលទៅហើយ។
ក្រោយពីកើតហេតុ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកបន្ទាយអំពិល ក៏បានពិនិត្យសាកសពពិតជាស្លាប់ដោយសារលង់ទឹកមែន៕
មតិយោបល់