ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! ប្ដីប្រពន្ធ ២នាក់ ត្រូវរថយន្តបុកស្លាប់ ឯចៅប្រុស របួសធ្ងន់

0

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធ ២នាក់ ស្លាប់ភ្លាមៗ និងចៅប្រុសម្នាក់ រងរបួសធ្ងន់ នៅចំណុចផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះមានឈ្មោះ៖ ទី១- ឆន ណន ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) ទី២- សិត ចាន់ ភេទស្រី អាយុ៥០ឆ្នាំ (ស្លាប់) និងទី៣- ណន សល់ ភេទប្រុស អាយុ០៥ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំងបី រស់នៅភូមិច្រាប ឃុំវាលម្លូរ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង យកវត្ថុតាង មករក្សាទុក រងចាំការដោះស្រាយ ចំណែកសាកសព បានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.