Post News Media ព័ត៌មានជាតិ ផ្ទុះអាវុធទៀត...

ផ្ទុះអាវុធទៀតហើយនៅខណ្ឌចំការមន! សមត្ថកិច្ច បានត្រឹមតែទៅរើសសំបកគ្រាប់…

ភ្នំពេញ: កាលពី​វេលា​ម៉ោង​៩ និង១០នាទីយប់​ថ្ងៃ​ទី​១៩ ​ខែ​មិនា​ ឆ្នាំ​២០១៩ មានករណីបុរស​២​នាក់​ បាញ់​កាំភ្លើងចំនួន​២​គ្រាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នៅចំណុច​ខាងក្រោយ​ឈៀង​ខាងលិច (​អតីត​រោងកុន គីរីរម្យ​) តាម​បណ្តោយ​ផ្លូវ​លេខ ២៧៦ កែង ១៤៣ ក្នុង សង្កាត់​អូឡាំពិក ខណ្ឌចម្ការមន​។​

​តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​មាន​បុរស​២​នាក់​ ជិះ​ម៉ូតូ​មួយគ្រឿង​ មិន​ចាំ​ស្លាក​លេខ ​មកដល់​ចំណុចកើតហេតុ ​ក៏​បាញ់​ផ្ចុ​ច​ដី​ចំនួន​២​គ្រាប់​តែម្តងរួចជិញ​គេចខ្លួនបាត់​ទៅ។

មូលហេតុ៖ មិនទាន់ដឹងនៅទ្បើយ។

កើតហេតុ​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​ បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​បាញ់ និង​បាន​ត្រឹម​រើស​សំបក​គ្រាប់ ដើម្បី​ទុក​ធ្វើជា​ភស្តុតាង​ប៉ុណ្ណោះ៕​