ព័ត៌មានជាតិ

ប្អូនស្រីស្ទើរអស់ព្រលឹង និយាយមិនចេញ ពេលដាស់បងប្រុស..

កណ្តាល: កាលពីវេលាម៉ោង៥ ព្រហាមថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ មានករណីខ្យល់គ បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅចំណុចផ្ទះ របស់ឈ្មោះ ផង់.សុខខុម ត្រូវជាម្ដាយ ស្ថិតនៅភូមិទួលក្រសាំង ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះ ស្រែន ស៊ីស ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ មានទីលំនៅភូមិទួលក្រសាំង ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

នៅវេលាថ្ងៃកើតហេតុ ឈ្មោះ ស្រែន ស្រ៊ិន ភេទស្រី អាយុ ២៣ឆ្នាំ ត្រូវជាប្អូនបង្កើត ដេកនៅក្នុងផ្ទះជាមួយបង ពេលក្រោកពីដំណេក ឃើញបងប្រុស ឈ្មោះ ស្រែន ស៊ីស អត់ទៅធ្វើការ ក៏យកដៃទៅអង្រន់ឲ្យក្រោក ពេលនោះ ទើបដឹងថាបងប្រុសរបស់ខ្លួន បានស្លាប់បាត់ទៅហើយ ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ និងកម្លាំងពិនិត្យហេតុស្រុកស្អាង ក្រុមប្រឹក្សាឃុំ លោកមេភូមិ គ្រូពេទ្យមណ្ឌលសុខភាពឃុំ ធ្វើការពិនិត្យសាកសព ពុំឃើញមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់