សៀមរាបៈ ដោយអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងតាមការបញ្ជាដឹកនាំផ្ទាល់របស់លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៨) មួយក្រុម ចុះស្រាវជ្រាវ ទីតាំងក្លិបកំស្តាន SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ដែលមានសកម្មភាព ប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ភាគច្រើនជាយុវជន យុវនារី ។
បន្ទាប់ពីកំណត់បានមុខសញ្ញា និងពេលវេលាធ្វើសកម្មភាពបានច្បាស់ លុះនៅវេលាម៉ោង ១ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ កម្លាំងជំនាញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងខាលើ ដោយសហការ ជាមួយសមត្ថកិច្ចមូលដ្ឋាន
ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន ៣០ នាក់ ក្នុងនោះស្រី០៧ នាក់ រឹបអូសវត្ថុតាង ខេតាមីន ៣៦ កញ្ចុប់តូច
អិចស្តាស៊ី ចំនួន ១៤ គ្រាប់ ស្មើទម្ងន់ ២៧.១ ក្រាម។
ក្នុងចំនោមជនសង្ស័យខាងលើ ៣០ នាក់ ខាងលើ
– មានសារធាតុញៀន (វិជ្ជាមាន) ២៤ នាក់ ស្រី៥នាក់
– អត់មានសារធាតុញៀន (អវិជ្ជាមាន) ០៦ នាក់ ស្រី២នាក់ ។
ឆ្លងតាមការស៊ើបអង្កេត ៖
១. ពាក់ពន្ធ័ការជួញដូរ និងសម្រួលឲ្យប្រើប្រាស់ចំនួន ០៣នាក់
– ឈ្មោះ ថោង ចាន់ធារិទ្ធ ភេទប្រុស
– ឈ្មោះ សុង ភារិទ្ធ ភេទប្រុស
– ឡូញ ឡា ភេទប្រុស បានកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការតាមនិតិវិធី។
២.អ្នកប្រើប្រាស់ ២១ នាក់ ស្រី៥នាក់ បញ្ជូនទៅ មណ្ឌលព្យាល ស្ដារនិតិសម្បទា។
៣.អ្នកមិនពាក់ពន្ធ័ចំនួន ៦ នាក់ ស្រី២នាក់ អប់រំណែនាំ រួចឲ្យត្រលប់ទៅលំនៅដ្ឋានវិញ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្ត ដោយសារនៅមានមុខសញ្ញាពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តតាមចាប់ខ្លួន៕
មតិយោបល់