ព័ត៌មានជាតិ

បុរសកម្មករសំណង់ម្នាក់ ចង.កសម្លាប់ខ្លួន នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ មានករណីធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន ចំណុចក្រោយសាលាកាងហួ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ មុត ពុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរមុខរបរធ្វើសំណង់ (នៅលីវ) ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមការពិនិត្យ និងកោសល្យវិច័យរបស់នគរបាល ជំនាញបច្ចេកទេសវិទ្យាសាស្រ្តបានបញ្ជាក់សាកសព ពិតជាបានស្លាប់ដោយសារ ចងកសម្លាប់ខ្លួន ពិតប្រាកដមែន បច្ចុប្បន្នបានប្រគល់សពទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់