ព័ត៌មានជាតិ

សិល្បៈ​ល្ខោន​សៀក​របស់​កម្ពុជា កំពុង​ប្រឈមមុខ​ខ្វះ​ទីតាំង​

​សៀមរាប​ការជួយជ្រោមជ្រែង​របស់​លោក​អ្នក គឺជា​ការផ្តល់​កំលាំង​ទឹកចិត្ត​ដ៏​ធំ​មួយ ដល់​សិល្បៈ​ល្ខោន សៀក​ខ្មែរ លើ​ឆាក​កម្ពុជា​អោយ​នៅតែ​មាន​ជីវិត​បន្ត ពីព្រោះ​ទីតាំង​សម្តែង​សិល្បៈ​អចិន្ត្រៃយ៍​និង​ជា​លក្ខណៈ​អាជីព​គឺជា​ក្តីសង្ឃឹម​របស់​សិល្បករ​សិល្បការិនី​ដើម្បី​​បន្ទាប់ពី​បាន​តស៊ូ​យ៉ាង​សស្រាក់សស្រាំ អស់​រយៈពេល​ជិត​២០ ឆ្នាំ ក្នុងការ​ពាំនាំ​និង​ធ្វើ​រស់​ឡើង​វិញ​នូវ​សិល្បៈ​ល្ខោន​សៀក​កម្ពុជា​មក​សម្តែង​នៅលើ​ឆាក ហើយ​ការតស៊ូរ​របស់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ (www.PharePs.org) នេះ​បាន​ធ្វើអោយ​ល្ខោន​សៀក​ខ្មែរ​នេះ​មាន​កេរ្តិ៏ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​ជាតិ​ក៏​ដូច​ជា​អន្តរជាតិ​។​
​ទន្ទឹមនឹង​ភាព​ជោគជ័យ ល្ខោន​សៀក​ខ្មែរ​នេះ​បាន​ជួប​បញ្ហា​ការលំបាក​ដោយសារ​តែ​ទីតាំង ក៏​ដូច​ជា​ទីកន្លែង​សម្តែង​ល្ខោន​សៀក​ខ្មែរ ដែល​កំពុង​សម្តែង​សព្វថ្ងៃ នៅក្នុង​ខេត្ត​សៀមរាប ពុំមែន​ជា​ទីកន្លែង​អចិន្ត្រៃយ៍ ដូចនេះ​វា​ជាការ​ព្រួយបារម្ភ​ដ៏​ធំ​មួយ​សំរាប់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​។​
Phare-3
​អាស្រ័យ​ដូចនេះ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ កំពុងតែ​អំពាវនាវ​ស្វះស្វែង​រក​ជំនួយ​ពី បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ជួយ​ចូលរួម​ដើម្បី​អោយ​ហ្វារ​មាន​ទីតាំង​ជា​អចិន្ត្រៃយ៍​ផ្ទាល់ខ្លួន​មួយ ក្នុង​គោលបំណង​បន្ត​នូវ​ការផ្តល់​នូវ​ក្តីសង្ឃឹម​នឹង​ស្នាមញញឹម ជាពិសេស​នោះ គឺ​បន្ត​ផ្តល់​នូវ​ទស្សនីយភាព​ប្លែកៗ សម្រាប់​លើកស្ទួយ​វិស័យ​សិល្បៈ​ល្ខោន​សៀក​ខ្មែរ ដែល​រាល់​ការសម្តែង​ទាំងអស់​សុទ្ធសឹងតែ​ជួយ​ឧបត្ថម្ភ​ជីវភាព​គ្រួសារ​របស់​សិល្បៈករ សិល្បៈការ​នី និង​ទ្រទ្រង់​ទៅ​ដល់​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ខេត្ត​បាត់ដំបង​ដែល​មាន​ទទួល​សិស្ស​ចូលរៀន​យ៉ាងហោច​ណាស់​ជាង ១២០០ នាក់​ជា​រៀងរាល់ថ្ងៃ​។​លោក ហួត តារា ជា​នាយក​សហគ្រាស​សង្គម ហ្វារ​ប្រចាំ​នៅ​ខេត្ត​សៀមរាប WwwPhareCambodianCircus.org ) បាន​និយាយថា ទីតាំង​សម្តែង​សព្វថ្ងៃនេះ នឹង​ត្រូវ​ផុតកំណត់​នាពេល​អនាគត​ដ៍​ខ្លី​ខាងមុខនេះ​លោក​បាន​បញ្ជាក់​ថា​តម្លៃ​នៃ​ការជួល​ទីតាំង​នេះ គឺ​ខ្ពស់​ណាស់​ទៅហើយ​។​លោក តារា ថ្លែងថា​៖«​ជា​រៀងរាល់ថ្ងៃ សាលា​យើង​នៅត្ត​បាត់ដំបង ទទួល​បង្រៀន និង​ឧបត្ថម្ភ​ផ្នែក​សង្គម ដល់​សិស្សានុសិស្ស ដែល​មាន​ជីវភាព លំបាក​យ៉ាងតិច ១២០០ នាក់ ជា​រៀងរាល់ថ្ងៃ ទា​ក់ទង់​និង​ចំណេះដឹង​ខាង​ផ្នែក​សិល្បៈ​និង​ចំណេះដឹង​ផ្សេងៗ​ទៀត ដែល​ពួក​គេ​ចង់​រៀន​។ ទាំងអស់នេះ​ហើយ គឺជា​ក្តី​បារម្ភ​របស់​ពួកយើង​ដោយសារតែ​ទីតាំង​សម្តែង​ដែល​យើង នៅ​ខេត្ត​សៀមរាប ដែល​ជា​សហ​-​គ្រាស​សង្គម ជា​អក្ន​រក​ចំណូល​មក​ឧ​បត​ម្ថសមា​គ​មន៏ យើង​ទីតាំង​នេះ ជិត​ផុតកំណត់​ជួល​ហើយ ហើយ​យើង​មិន​មាន​សង្ឃឹម​នឹង​ត្រូវ​បាន​ការជួល​បន្ត​នោះឡើយ​។​សមាគម​នេះ​បានចាប់ផ្តើម​បោះទីតាំង​សម្តែង​ក្នុង​ខេត្ត​សៀមរាប​ជា​លក្ខណ សហគ្រាស​សង្គម ក្នុង​ឆ្នាំ ២០១៣​ដែល​ទីតាំង​នេះ ជា​កន្លែង​ដែល​សិស្ស​បញ្ចប់​ការសិក្សា​ផ្នែក​សិល្បៈ​មានឱកាស​បង្ហាញ​ពី​ចំណេះដឹង​ដែល​គេ​បាន​រៀន និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ តាមរយៈ​ការសម្តែង​សាច់​រឿង​អប់រំ​នានា​ដើម្បី​ស្វែងរក​គោលដៅ​ជីវិត​របស់​ពួកគេ ព្រមទាំង​អាច​អោយ​ពួកគេ​អាច​រក​ប្រាក់ចំណូល​ជួយ​ដល់​គ្រួសារ​ពួកគេ​ផងដែរ​។​

​លោក តារា ថ្លែងថា​៖ «​សហគ្រាស​សង្គម យើង​គ្មាន​លទ្ធភាព​ជួល​ទីតាំង​នេះ​តទៅទៀត ពីព្រោះ​យើង​ជឿជាក់ថា តម្លៃ​របស់​វា​នឹង​កើនឡើង​។ ពួក​យើង​ត្រូវការ​ទីតាំង​អចិន្ត្រៃយ៍​សម្រាប់​សិល្បករ​សិល្បការិនី របស់​យើង​ដើម្បី​គាំទ្រ​ដល់​ខ្លួន​គេ​និង​គ្រួសារ​របស់​គេ ជាពិសេស វា​ជា​ជំនួយ​ដ៏​ធំ​បំផុត​ក្នុង​ការបន្ត​សិល្បៈ​ល្ខោន​សៀក​ខ្មែរ​ដែល​ទើបតែ​រស់រានមានជីវិត​ឡើងវិញ​នេះ​ដែល​កំពុង​សាងកេរ្តិ៏​ឈ្មោះ​ល្បី​ដល់​ប្រទេស​ជាតិ​ទាំងមួល​ផងដែរ​»​។​

​រាល់​ជំនួយ​របស់​អ្នក​មិន​ត្រឹមតែ​ជួយ​ទៅដល់​អនាគត​របស់​សិល្បៈករ សិល្បៈការ​នី ដ៏ទៃទៀត​ដែល​មាន​ជីវភាព​លំបាក​នោះទេ ប៉ុន្តែ​លោក​អ្នក​ក៏​បាន​រួមចំណែក​ក្នុង​ការ​បន្ត​ជីវិត​សិល្បៈ​ល្ខោន​សៀក​ខ្មែរ​នេះ​នៅតែ​មាន​លើ​ឆាក​ជាតិ ក៏ដូចជា​ឆាក​អន្តរជាតិ លើសពីនេះ​ទៅទៀត​គឺ​កុំឲ្យ​សិល្បះ​ល្ខោន​សៀក​ខ្មែរ​បាត់បង់​ដូច​ពី​មុន​ទៀត ។​
​លោក តារា​និយាយថា​៖«​យើង​ជឿជាក់ថា សិល្បៈ​ពិតជា​អាច​កែប្រែ​ជីវិត​របស់​យុវជន​កម្ពុជា ដូច្នេះ​ការ​មាន​ទីតាំង​ផ្ទាល់ខ្លួន​មួយ​នេះ នឹង​ធ្វើ​ឲ្យ​សិល្បៈករ សិល្បៈការ​នី ក៏ដូចជា​យុវជន​កម្ពុជា អាច​មាន​ឱកាស​ពាំនាំ​នូវ​សិល្បៈ​សៀក​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ​ទៅ​កាន់​ពិភពលោក ដែល​សិល្បៈ​នេះ​តែងតែ​ធ្វើឲ្យ​បរទេស​កោតសរសើរ​ពី​ទេពកោសល្យ​ខ្មែរ​មិន​ដាច់​ពី​មាត់​»៕​

មតិយោបល់