កំពង់ចាមៈ កាលពីវេលាម៉ោង ០៣ និង ១៦នាទីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ចាក់សាំងដុតសំលៀកបំពាក់ នៅក្នុងផ្ទះរបស់ខ្លួនឯង បណ្តាលឲ្យឆេះស្លាប់ និងរងរបួសចៅប្រុសម្នាក់ ស្ថិតនៅភូមិខ្ទួយ៤ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជនបង្កហេតុមានឈ្មោះ សែម ប៉ុក ភេទស្រី អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ ជាកម្មករដាំដុះ របស់ក្រុមហ៊ុនឡុងស្រេងចំការកៅស៊ូបឹងកេត បណ្តាលឲ្យឆេះរាលដាលដលផ្ទះកម្មករ០១ខ្នង មានទំហំ៥x៤ម៉ែត្រ។ ជនរងគ្រោះ ជាចៅប្រុសឈ្មោះ ផល សុធា អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ (មានផ្ទុកមេរោគអេដ៍ឆ្លងពីឪពុកម្តាយ) ។
ក្រោយពីបានទទួលពត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានបង្កើតគណៈកម្មការចម្រុះធ្វើការពិនិត្យសាកសព សមាសភាពចូលរួមមាន៖
១/ លោក ជា គឹមឈាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ
២/ លោក យឿង ស៊ាជំទប់ទី២ ឃុំអូរម្លូ
៣/ លោក ស៊ូ សុភក្រ្តា បុគ្គលិកមណ្ឌល់សុខភាពឃុំអូរម្លូ
៤/ លោក ឃ្លោក ផល្លី នាយប៉ុស្តិ៍ការពារចំការកៅស៊ូបឹងកេត
៥/ លោក ឡៅ តុង មេភូមិខ្ទួយ៤
៦/ លោក ញ៉ាន ដៀប កូនបង្កើតរបស់សាកសព
៧/ លោក សេត សាលី មេភូមិអាជីវកម្មទទួលបន្ទុកភូមិខ្ទួយ៤។
ក្រោយពីបានធ្វើការពិនិត្យ និងស្រាវជ្រាវនៅជុំវិញហេតុការណ៍ឃើញថា សាកសពបានស្លាប់នៅក្នុងផ្ទះ ដោយភ្លើងឆេះខ្លោចពិបាកធ្វើការពិនិត្យ និងតាមការបំភ្លឺរបស់ចៅប្រុសរបស់សាកសព បានបំភ្លឺថា មុនពេលកើតហេតុ បានឈ្លោះប្រកែកជាមួយជីដូនដោយ សុំប្រាក់ពីរម៉ឺនរៀល ដើម្បីធ្វើសាហ៊ុយទៅនៅជាមួយអង្គការ (មានផ្ទុកមេរោគអេដ៍ឆ្លងពីឪពុកម្តាយ) តែពេលនោះជីដូនមិនអោយទៅ ដោយយកប្រេងសាំង០២លីត្រ ចាក់លើខោអាវចៅហើយយកដែកកេះមកកាន់ ខណៈនោះគាត់បានបើកចង្រ្កានហ្គាសកម្ដៅសម្ល ដូច្នេះហើយបានជាមានភ្លើងឆាបឆេះពេញផ្ទះដូចនោះ ឃើញបែបនេះរូបគេបានស្ទុះរត់ចេញមកក្រៅហៅគេឲ្យជួយ ក៏បណ្តាលឲ្យរងរបួសជើងទាំងសងខាង រីឯជីដូនវិញក៏ស្លាប់នៅក្នុងភ្នក់ភ្លើងនៅក្នុងផ្ទះ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះស្លាប់ដោយសារឆេះភ្លើងខ្លួនឯងប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ ក្រោយពីពិនិត្យរួចរាល់ហើយបានប្រគល់ សាកសពជូនសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី ចំណែកចៅប្រុសត្រូវបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំអូរម្លូ៕
មតិយោបល់