ព្រៃវែងៈ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពស្រ្តីម្នាក់ អណ្តែកក្នុងទឹកប្រឡាយ សង្ស័យជាអំពើឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
សពឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ត្រូវបានជនសង្ស័យម្នាក់និងបក្ខពួកពីរនាក់ទៀត ជិះម៉ូតូឌុបជនរងគ្រោះឆ្ពោះ ទៅទិសខាងកើតបាត់មិនឃើញត្រឡប់មកផ្ទះ សាច់ញាតិបានដើរស្វែងរកដែរតែរកមិនឃើញ ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញសពស្រ្តីខាងលើ អណ្តែកនៅក្នុងទឹកប្រឡាយ ហើយសាកសពមានស្នាមរបួស សង្ស័យជាអំពើឃាតកម្ម ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ។
សូមបញ្ជាក់ថា ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានខលទូរស័ព្ទទំនាក់ទំនងទៅលោកអធិការស្រុកបាភ្នំ ដើម្បីចង់បានព័ត៌មានលម្អិត ថាតើករណីនេះជាករណីអ្វីពិតប្រាកដ ប៉ុន្តែលោកមិនលើកទូរស័ព្ទសង្ស័យខ្លាចអ្នកកាសែតហើយមើលទៅ ជាពិសេសលោកអធិការស្រុកបាភ្នំតាំងពីដើមមក មិនងាយផ្តល់ព័ត៌មានដល់អ្នកកាសែតទេ ចង់លាក់បាំងខ្លាចដឹងដល់ថ្នាក់លើឬមួយប្រហែលលោកមិនសូវចេះនិយាយឲ្យបានក្បោះក្បាយ ដូចជាអ្នកនាំពាក្យ បើសិនជាអ្នកសារព័តមានសរសេរខុស តាំងហើយលោកខឹងថាមិនបានស្វែងរកប្រភពឲ្យបានច្បាស់ នេះគ្រាន់តែរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ ៕
មតិយោបល់