ព័ត៌មានជាតិ

ជនជាតិម្នាក់ធ្លាក់ពីលើអគារជាន់ទី ៤ នៅចំណុចសំណង់ RHB ស្លាប់..

ភ្នំពេញ: កាលពី ល្ងាច ថ្ងៃទី១៩ ខែ មិនា ឆ្នាំ២០១៩ មានករណី ជនជាតិ ចិន ម្នាក់ បាន ធ្លាក់ ពីលើ អគារ ជាន់ ទី៤ បណ្ដាល ឲ្យ ស្លាប់បាត់បង់ជីវិត នៅ ចំណុច អគារ សំណង់ RHB ស្ថិត ក្នុង សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

សព ជនរងគ្រោះឈ្មោះ ZOU ZHIMENG ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ចិន មុខរបរ ជាង កញ្ចក់ ស្នាក់នៅ ផ្ទះជួល លេខ ១០២ អឺ ៤ ផ្លូវ លេខ ១០៨ ភូមិ ១ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ កាន់ លិខិតឆ្លងដែន លេខ EF5829677 ។

តាម ការបំភ្លឺ របស់ឈ្មោះ ថា ន ថន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ ជាង កញ្ចក់ និងឈ្មោះ អ៊ុ ល ស៊ា ង ហ៊ាន់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មករ ជាង កញ្ចក់ បានឲ្យដឹងថា មុន កើតហេតុ វេលា ម៉ោង ៤និង ៤០ នាទីរសៀលថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ជនរងគ្រោះ បាន ឡើង ចាប់ កញ្ចក់ នៅ ខាងក្រៅ អគារ សំណង់ RHB ជាន់ ទី ៤ ដោយ ជិះ កន្ត្រាក់ ខ្សែរ៉ត។ ពេលនោះ ជនរងគ្រោះ បាន ដោះ ទំពក់ ខ្សែក្រវាត់ ចេញ ហើយ ឆ្លង ចូល ក្នុង អគារ ដើម្បី កាត់ ដែក រួច ក៏ ឈោង យក ដប ទឹក ផឹក នៅ ក្នុង កន្ត្រាក់ ខ្សែ រ៉ ត ស្រាប់តែ ផុងជើង ធ្លាក់ ពី ជាន់ ទី ៤ មក ទើរ លើ ដំបូល បេតុង អគារ កាប៊ីន ភ្លើង ជាប់ នឹង អគារ សំណង់ RHB បណ្ដាល ឲ្យ រង របួស ធ្ងន់ បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ កាល់ម៉ែត។

ប៉ុន្តែជាអកុសល ក្រោយពី គ្រូពេទ្យ ធ្វើការ ពិនិត្យ រួច ប្រាប់ថា ជនរងគ្រោះ បាន ស្លាប់ បាត់ ទៅហើយ។

បច្ចុប្បន្ន សព ត្រូវបាន ប្រគល់ ឲ្យ ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី នៅ វត្ត ទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ៕

 

មតិយោបល់