ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ ជិះម៉ូតូសុខៗ បែរជាឈប់ម៉ូតូចុះទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា!

កំពង់ចាម: នៅវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ មានករណីអត្តឃាតលោតទឹកសម្លាប់ខ្លួន នៅចំណុចលើស្ពានគីហ្សូណាចន្លោះបង្គោល P៧-P៨ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

អ្នកដែលលោតសម្លាប់ខ្លួននោះមានឈ្មោះ ភាព ផល្លិកា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ខណ:ពេលជិះម៉ូតូជាមួយម្តាយចេញពីក្រុងកំពង់ចាមត្រឡប់ទៅផ្ទះវិញ ពេលដល់លើស្ពានជនរងគ្រោះ ខាងលើបានចុះពីលើម៉ូតូ លោតពីលើស្ពានតែម្តង។

ចំណែកមូលហេតុ បណ្តាលមកពី មានវិបត្តិផ្លូវចិត្ត ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចយើង បានជួយសង្រ្គោះយកមកដល់លើច្រាំង ទន្លេ និងបានទំនាក់ទំនងរថយន្តសង្គ្រោះបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ពេលមកដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់