ព័ត៌មានជាតិ

Huawei ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៣

ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Hauwei បានប្រកាសឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ ២០១៥ ខ្លួនលក់ស្មាតហ្វូនបាន ៤៨,២លានគ្រឿង ដោយក្នុងនោះ ប្រាក់ចំណូលបានមកពីការលក់ស្មាតហ្វូនកើនឡើង ៨៧ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃនេះ។
hw_366462
តួលេខនៃការលក់នេះ ត្រូវបានក្រុមអ្នកវិភាគ និងមហាជនទាំងមូលបានមើលឃើញថា Huawei បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពី Samsung និង Apple នេះមានន័យថា Hauwei បានយកឈ្នះ Lenovo និង ZTE ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងតំបន់ដូចគ្នា។
នៅក្នុងខែឧសភា និងមិថុនា ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបាន ១០លានគ្រឿងនៅក្នុងខែនីមួយៗ ដែលផ្ទុយស្រឡះពីខែផ្សេងៗ។ កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបានត្រឹមតែ ៧៥លានគ្រឿងប៉ុណ្ណោះ ខណៈដែលគោលដៅក្រុមហ៊ុនលក់ឲ្យបាន ៨០លានគ្រឿង ចំណែកឆ្នាំនេះ Huawei ក៏បានកំណត់គោលដៅផងដែរ ដោយលក់ឲ្យបាន ១០០លានគ្រឿង៕

មតិយោបល់