ព័ត៌មានជាតិ

ក្មេងស្ទាវមួយក្រុម ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ព្រៃវែង: វេលាម៉ោង ១២ និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍សហការណ៍ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានធ្វើការល្បាតចល័តនៅក្នុងភូមិសាស្ត្រ តាមដងផ្លូវជាតិលេខ១ចន្លោះគីឡូ ម៉ែត្រលេខ៩១-៩២ បានជួបក្មេងមួយក្រុម មានគ្នា០៣នាក់ កំពុងបណ្តើរម៉ូតូ១គ្រឿង ម៉ាក និចពណ៌សលាយខ្មៅ ស្លាកលេខព្រៃវែង 1M-0942។

ក្មេងមួយក្រុមខាងលើមានឈ្មោះ៖ ទី១.ណៃ ថាវ ភេទប្រុសអាយុ១៩ឆ្នាំ ទី២.ស៊ាន សុជាតិភេទប្រុសអាយុ២២ឆ្នាំ និងទី៣. ឡេង ចាន់រ៉ូភេទប្រុសអាយុ២២ឆ្នាំ ក្មេងស្ទាវទាំង០៣នាក់ មានទីលំនៅភូមិ/ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។

ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន រួចនាំមកប៉ុស្តិ៍រដ្ឋបាលកំពង់
ត្របែក ដើម្បីធ្វើការសាកសួរ៕

មតិយោបល់