ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យខូចខាតទាំងស្រុង នៅខេត្តសៀមរាប

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី នៅក្រុង/ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថាៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ម្ចាស់រងគ្រោះផ្ទះឈ្មោះ ញឹម អ៊ឹប ភេទស្រី អាយុ៦៥ឆ្នាំ មុខនៅផ្ទះស្ថិតនៅភូមិក្រុមទី១០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ថែមថា បណ្តាលឲ្យរងការ ខូចខាតៈ(១០០%) ផ្ទះចំនួន ០១ខ្នង ធ្វើពីឈើលើថ្មក្រោមប្រក់ស៊ីប្រូទំហំ១៥ម x ០៨ម, បន្ទប់ចំនួន០៨ លើចំនួន០៣បន្ទប់ និងខាងក្រោម០៥បន្ទប់, ម៉ូតូចំនួន០១គ្រឿង, ម៉ាកវេវអាលហ្វា១១០ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ, ទូទឹកកកចំនួន ០១គ្រឿង, ទូរទស្សន៍ចំនួន០១គ្រឿង, កុំព្យូទ័រចំនួន០៩គ្រឿង, កាមេរាចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០៣គ្រឿង រួមជាមួយសំលៀកបំពាក់ និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ ។

លោកវរសេនីយ៍ឯក ស្នងការរងបានបន្តទៀតថាៈ ក្នុងប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដអគ្គិភ័យចំនួន ០៧គ្រឿងៈ រថយន្តអគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន, រថយន្តអគ្គិភ័យ អធិការនគរបាល ក្រុងសៀមរាប ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០១ឡាន, រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន, រថយន្តអគ្គិភ័យ អាជ្ញាធរជាតិអប្សរា ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន ៕

មតិយោបល់