ព័ត៌មានជាតិ

iPhone 5s ម៉ូ​ដែល 8GB អាច​នឹង​បង្ហាញ​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ​

​ខណៈពេល​ដែល​លេចឮ​ព័ត៌មាន​ថា ក្រុមហ៊ុន Apple នឹង​បង្ហាញ​មុខងារ “​គេហដ្ឋាន​ឆ្លាត​វៃ​” នោះ នៅពេលនេះ មាន​ព័ត៌មាន​ថា នៅ​ថ្ងៃ WWDC 2014 ក្រុមហ៊ុន Apple នឹង​បង្ហាញ iPhone 5s ម៉ូ​ដែល 8GB ព្រមទាំង ម៉ាស៊ីន iMac តម្លៃថោក ជាង​ម៉ូ​ដែល​មុន សម្រាប់​ទីផ្សារ ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​លោក Ming Chi Kuo អ្នកវិភាគ KGI Securities លើកឡើងថា iPhone 5S ជា​ម៉ូ​ដែល ដែល​ពេញនិយម ហើយ​លោក​ហ៊ាន​អះអាង​ថា ក្រុមហ៊ុន Apple នឹង​បង្ហាញ iPhone 5S ម៉ូ​ដែល 8GB សម្រាប់​ទីផ្សារ​មួយចំនួន ព្រម​ជាមួយ​គ្នា​នោះ ក៏​បង្ហាញ iMac ធូរ​ថ្លៃ ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍ WWDC 2014 នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ២ – ៦ ខែមិថុនា ឆ្នាំ ២០១៤ នៅ​សប្ដាហ៍​ក្រោយ​៕​
IMG_3022-1024_large_verge_super_wide

មតិយោបល់