ភ្នំពេញៈ នៅវេលាម៉ោង២ និង ៣០នាទីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានសហការណ៍ជាមួយនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោក កែវ សុធា ព្រះរាជអាជ្ញារងសាលាដំបូង រាជធានីភ្នំពេញ បានចុះដល់ទីតាំងផ្ទះលេខ ៣៤០ ផ្លូវ លំ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០១ និង២០នាទី នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣មានឈ្មោះ៖ ទី១.មាស វ៉ាន់រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ទី២.មាស វ៉ាន់រិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងទី៣.មាស វ៉ាន់រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ រត់រត់ម៉ូតូកង់បី ដកហូតម៉ូតូកង់បីចំនួន៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់