ស្ទឹងត្រែងៈ នៅវេលាម៉ោង ៦ និង ៤៥នាទីថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹក ត្រង់ចំណុចអូរប៉ាសង នៅភូមិសាស្រ្តវរៈសេនាតូចលេខ២ ក្នុងភូមិញ៉ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជនរងគ្រោះមានឈ្មោះ ព្រឹន្ទ បាលទោ អ៊ុ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ទាហានកងវិស្វកម្ម រស់នៅភូមិពញម ឃុំសាមគ្គីមានជ័យ ស្រុកសាមគ្គីមានជ័យ ខេត្តស្ទឹងត្រែង បានលង់ទឹកស្លាប់ នៅទីតាំងកើតហេតុ កាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង ០៥នាទី។
ក្រោយកើតហេតុ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់